អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមមហាសន្និបាតលើកទី៤០ កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី៩២ សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ( AIMF )


នាល្ងាចថ្ងៃពុធ ០៩រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមមហាសន្និបាតលើកទី៤០ កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី៩២ សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ( AIMF ) តាមរយៈការបញ្ជូនរូបភាព និងសំឡេង សន្និសីទស្ដីពី ” ទីក្រុងកំពុងអភិវឌ្ឍន៍ និងប្រព័ន្ធឌីជីថល ៖ វិធីសាស្រ្តក្នុងការធានាឱ្យបាននូវលទ្ធផលជាវិជ្ជមានបានពីនវានុវត្តន៍ ” ក្រោមអធិបតីភាពលោកស្រី Anna HIDALGO អភិបាលក្រុងបារីស និងជាប្រធានសមាគម AIMF ។
On the Afternoon of 09 December 2020, H.E. Khoun Sreng, Phnom Penh Governor, participated in the 40th General Assembly of 92nd Permanent Office Meeting of the Association Internationale des Maires Francophones (AIMF) through Video and Audio Conference on “Developing Cities and Digital Systems and Methods to Ensure Positive Outcomes From Innovation “under the chairmanship of Ms. Anna HIDALGO, Mayor of Paris and President of the AIMF.