អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំគណៈប្រតិភូចុះសាកសួរសុខទុក្ខ និងនាំយកសម្ភារៈមួយចំនួនទៅចែកជូនដល់នាយទាហាន ពលទាហាន និងវរៈការពារព្រំដែនទិសខេត្តស្ទឹងត្រែង


នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំគណៈប្រតិភូចុះសាកសួរសុខទុក្ខ និងនាំយកសម្ភារៈមួយចំនួនទៅចែកជូនដល់នាយទាហាន ពលទាហាន និងវរៈការពារព្រំដែនទិសខេត្តស្ទឹងត្រែង ដើម្បីបង្ហាញអំពីការសាមគ្គីភាពរវាងសមរភូមិក្រោយ និង សមរភូមិមុខ។
អំណោយរួមមាន÷ អង្ករ២០តោន,មី ៤៨០កេស,ត្រីខ៣២កេស,ទឹកត្រី១២៥ យូរ,ទឹកស៊ីអ៊ីវ១២៥ យួរ,ភួយ១៧២៤,អាវរងារ១៧២៤ មកចែកជូន សូមគោរពជូនពរនាយ ពល មានសុខភាពល្អគ្រប់ក្រុមគ្រួសារ ៕