ដំណឹងល្អ ! ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសថា គ្មានករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ មានតែព្យាបាលជាសះស្បើយអ្នកជំងឺ២នាក់


ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីដំណឹងដ៏រីករាយ គឺមិនមានករណីវិជ្ជមានកូវីដ១៩ ថ្មីនៅកម្ពុជាទេ មានតែករណីព្យាបាលជាសះស្បើយ អ្នកជំងឺចំនួន៣នាក់។

បើគិតទាំងថ្ងៃនេះ មានរយៈពេល៣ថ្ងៃជាប់គ្នាហើយ ដែលក្រសួងសុខាភិបាលប្រកាសមិនមានរកឃើញអ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ។