ពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការចូលនិវត្តន៍របស់ក្រសួងសាធារណការនិងដឹកជញ្ជូន


នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីចូលនិវត្តន៍របស់ក្រសួងសាធារណការនិងដឹកជញ្ជូន ក្នុងឱកាសពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណដល់បណ្តាមន្ត្រីចូលនិវត្តន៍ ដែលតែងតែរក្សាខ្លួនជាធនធានមួយដ៏សំខាន់ ដើម្បីចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលសម្រេចបានរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន។
ដើម្បីជាកិច្ចតបស្នងដល់គុណូបក្ការនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជូនថវិការបស់ក្រសួងសាធារណការនិងដឹកជញ្ជូនមួយចំនួនដើម្បីលើកទឹកចិត្ត និងជាការដឹងគុណចំពោះការខិតខំបម្រើការងារកន្លងមករបស់មន្ត្រីទាំងនោះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃការរក្សាចំណងមិត្តភាពល្អ រវាងមន្ត្រីរាជការដែលកំពុងបំពេញការងារ នៅក្រសួងសាធារណការនិងដឹកជញ្ជូនបច្ចុប្បន្ន និងមន្ត្រីរាជការដែលបានចូលនិវត្តន៍រួចហើយ។