ថ្ងៃពុធទី៥ ខែមេសា ឆ្នាំ២០១៧ ក្រុមការងារជិកស្តារស្រះទឹករបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បញ្ចប់ការងារជិកស្តាស្រះទឹកទី៣ក្នុងខេត្តតាកែវ (ក្នុងគំរោង) បណ្តោយ៤០ម៉ែត្រ ទទឹង៣០ម៉ែត្រ ជម្រៅ៣ម៉ែត្រ ជិកបានជាក់ស្តែងបណ្តោយ៤៥ម៉ែត្រ ទទឹង៣២ម៉ែត្រ ជម្រៅ៤ម៉ែត្រ ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងរំពាក់ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ក្រោយពេលជិកស្តាររួចរាល់នឹងបានបញ្ចូលទឹកពេញស្រះនេះអាចជួយដោះស្រាយបញ្ហាខ្វះខាតទឹកដល់ប្រជាជនដែលរស់នៅក្នុងតំបន់នោះចំនួន១៥២គ្រួសារស្មើនឹង៦៥៧នាក់ ។
សុំបញ្ជាក់បន្ថែមថាគ្រប់ស្រះទឹកអស់ដែលក្រុមការងារបានជិកស្តារ សុតតែមានសាងសង់ជណ្ដើរបេតុងដើម្បីជួយសម្រួលអោយប្រជាជនចុះដងទឹកគ្រប់ៗស្រះទាំងអស់ ។
ក្រុមការងារជិកស្តារស្រះទឹករបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បញ្ចប់ការងារជិកស្តាស្រះទឹកទី៣ក្នុងខេត្តតាកែវ
