ក្រុមការងារជិកស្តារស្រះទឹករបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ចាប់ផ្តើមជិកស្តារស្រះជួយដោះស្រាយបញ្ហាខ្វះខាតទឹករបស់ប្រជាជន


ថ្ងៃ​ពុធ​ទី​៥​ ខែមេសា​ ឆ្នាំ​២០១៧​ ក្រុមការងារ​ជិកស្តារ​ស្រះទឹក​របស់​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិ​ភាគ​ទី​៥​ បានចាប់ផ្តើមជិក​ស្តារ​ស្រះទឹក​ដែល​មានទីតាំង​ស្ថិតនៅភូមិពង្រ ឃុំខ្វាវ ស្រុកទ្រាំង​ ក្នុង​គំរោងបណ្តោយ៥០ម៉ែត្រ​ ទទឹង​២០ម៉ែត្រ​ ជម្រៅ​៣ម៉ែត្រ​ ។
​ នៅក្រោយពេលជិកស្តារួចរាល់ស្រះទឹក​នេះ​ នឹង​ អាចជួយដោះ​ស្រាយ​បញ្ហា​ខ្វះខាតទឹកសម្រាប់ប្រើប្រាស់ របស់ប្រជាជន​ចំនួន​៤ភូមិ​ គឺ ភូមិពង្រ​ ភូមិ​ក្តីរុន ភូមិ​ព្រឹសលើ​ ភូមិ​ព្រឹសក្រោម ដែល​មានប្រជាជន​រស់នៅចំនួន​៨២៨គ្រួសារ ស្មើនឹង​៣.៩៩៣នាក់​ ។