ឯកឧត្តម ស សេរីវិចិត្រ ទទួលបានថវិកាចំនួន ១៣៤,១៦៨ ដុល្លា ពីសប្បុរសជនក្រុមការងារ គណបក្សប្រជាជនកម្ពុជា តំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក បរិច្ចាគជូនសម្ដេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩


(ភ្នំពេញ)៖ ឯកឧត្តម ស សេរីវិចិត្រ ប្រធានក្រុមការងាររៀបចំ អង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា តំបន់ឆ្នេរខាងលិចនៅសហរដ្ឋអាមេរិក និងជាប្រធានក្រុមការងារ ចំពោះកិច្ចទទួលការងារ បដិសណ្ឋារកិច្ច នៃយុវជន គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបំផុសចលនា សាមគ្គីជាកម្លាំង ដើម្បីទទួលថវិកាបរិច្ចាគ ពីក្រុមការងាររៀបចំអង្គការ ចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា តំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក

ក្រុមការងារយុវបក្ស អនុសាខបក្ស, សាខាបក្ស និងអ្នកគាំទ្រតាមបណ្តារដ្ឋនៃតំបន់ឆ្នេរខាងលិច West Coast នៅសហរដ្ឋអាមេរិកចំនួន ១៣៤,១៦៨ដុល្លារ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ទិញវ៉ាក់សាំងជំងឺកូវីដ១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ។

ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ៕