សម្តេចភក្តី សាយ ឈុំ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ អាជ្ញាធរ កងកម្លាំង និងប្រជាពលរដ្ឋ សង្កាត់ បាខែង


ព្រឹកថ្ងៃអាទិត្យ ៦កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ០៨:៣០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានក្រុមកាងារ ចុះជួយរាជធានីភ្នំពេញ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខអាជ្ញាធរ កងកម្លាំង និងប្រជាពលរដ្ឋ នៅសាលាសង្កាត់ បាខែង ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ…។
បន្ទាប់ពីបានស្តាប់ លោកចៅសង្កាត់ រាយកាណ៍ខ្លីៗ អំពីស្ថានភាពជីវភាពរស់នៅប្រចាំថ្ងៃ មុខរបរ ការបង្ករបង្កើនផល និងការងារបំរើសេវ៉ាសាធារណៈ ការងារបំពេញភារកិច្ច របស់មន្ត្រី កងកម្លាំង និងប្រជាពលរដ្ឋ និងពីសភាពការណ៍សតិអារម្មណ៍នយោបាយ សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ ក្នុងមូលដ្ឋានសង្កាត់ កន្លងមក …. សម្តេចភក្តី ក៏បានសម្តែងការកោតសរសើរលើកទឹកចិត្តចំពោះលទ្ធផលការងារ ចំពោះរាល់សមិទ្ធផលដែលសម្រេចបាននៅក្នុងមូលដ្ឋានសង្កាត់នេះ … ព្រមជាមួយនេះដែរ សម្តេចប្រធានក្រុមការងារ ក៏បាន
សំណេះសំណាល សួរសុខទុក្ខ និងជំរាបជូនផងដែរ អំពីគោលនយោបាយ របស់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋក្រីក្រ កម្មករ បុគ្គលិក និងមន្រ្តីរាជការ….ជាពិសេស ក្នុងសភាពការណ៍បច្ចប្បន្ន ដែលប្រទេសជាតិកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារវិបត្តិនៃ ជម្ងីរាតត្បាត កូវីដ-១៩។
សម្តេច បានក្រើនរំលឹកឲ្យបងប្អូនយកចិត្តទុកដាក់ គោរពអនុវត្ត រាល់វិធានការណ៍របស់ក្រសួងសុខាភិបាល ក្នុងការការពារ ការឆ្លង ការចម្លងកូវិដ-១៩ នៅក្នុងគ្រួសារ ក្នុងសហគមន៍… ។
មុនបញ្ចប់ សម្តេចប្រធានក្រុមការងារ ក៏បានផ្តលអនុសាសន៍ ដល់អាជ្ញាធរ កងកម្លាំងទាំងអស់ សូមរួមសាមគ្គីគ្នា ចូលរួមជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ ក្នុងការការពារសុខសន្តិភាព ឯករាជ្យជាតិ បូរណភាពទឹកដី និងចូលរួមអនុវត្តរាល់គោលនយោបាយដែលបានដាក់ចុះ និងច្នៃប្រឌឹតដោះស្រាយ ប្រកបដោយភាពឈ្លាសវៃ ដោយអកប្បកិរិយាទន់ភ្លន់ តែហ្មឺងហ្មាត់ … សម្តេចបានបន្ថែមទៀតថា … រាល់ការងារដែលអនុវត្តទៅបានទទួលជោគជ័យ គឺអាស្រ័យដោយមានកត្តារួមផ្សំជាច្រើន តែកត្តាដែលចាំបាច់មិនអាចខ្វះបាននោះគឺ«សាមគ្គីភាពផ្ទៃក្នុង» ហេតុនេះត្រូវឈ្លាសវៃដោះស្រាយ កុំឲ្យឈានដល់ការបែកបាក់…៕