ឯកឧត្តម លូ គឹមឈន់ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ


ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ គណ:ប្រតិភូដឹកនាំដោយ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងជូនពរ នាយនាវី នាយនាវីរង ពលនាវិក កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរកា នព្វស័កព.ស២៥៦១ គ.ស២០១៧។ ឯកឧត្តម ក៏បាន ជួយឧបត្ថមថវិកាជូនដល់នាយនាវី នាយនាវីរង ពលនាវិក ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០៛។ ឆ្លៀតក្នុងឱកាសនេះដែរឯកឧត្តម និងគណៈប្រតិភូក៏បាន អញ្ជើញទៅពិនិត្យមើលទីតាំងរបស់កងអន្តរាគមន៍ថ្មើរជើង នឹងទីតាំង មួយចំនួនទៀតក្នុងមូលដ្ឋានសមុទ្រ។