អភិបាលខេត្តពោធិ៍សាត់ ចូលរួមដោះស្រាយបញ្ហាប្រឈមមួយដែលជាក្តីកង្វល់ជូនបងប្អូនប្រជាពលរដ្ឋ


ជាទម្លាប់ នៅរៀងរាល់មុនក៏ដូចជាក្រោយម៉ោងការងាររដ្ឋបាល ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ តែងតែចូលរួមដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលជាក្តីកង្វល់ ទៅតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងនាមជាក្រុមគ្រួសារតែមួយ ដើម្បីរួមសុខរួមទុកជាមួយគ្នា និងរួមគ្នាដោះស្រាយឲ្យទាន់ពេលវេលា ព្រមទាំងបានផ្តល់ស្បៀង ជូនដល់ជនចាស់ជរា និងប្រជាពលរដ្ឋក្រីក្រដាច់ពេលពិតប្រាកដ នៅបរិវេណសាលាខេត្តពោធិ៍សាត់។

ជាក់ស្តែងនាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ ដោយសារតែឯកឧត្តមជាប់រវល់បំពេញភារកិច្ចនៅឯរាជធានីភ្នំពេញ ឯកឧត្តមបានចាត់ឲ្យក្រុមការងារបន្តផ្តល់ស្បៀងជូនដល់ជនចាស់ជរា និងប្រជាពលរដ្ឋក្រីក្រដាច់ពេលពិតប្រាកដ បានចំនួន៩៤គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ១០គីឡូក្រាមផងដែរ៕