តំណាងគ្រួសារប្រជាពលរដ្ឋក្រីក្រជួបការលំបាកក្នុងអំឡុង ពេល ធ្វើចត្តាឡីស័កនៃព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកាចំនួន៣គ្រួសារបានទទួលថវិកាពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា


កំពង់ឆ្នាំងៈ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ បាននាំយកថវិការបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឧបត្ថម្ភសាច់ប្រាក់ជូនតំណាងគ្រួសារប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និង មានជីវភាពខ្វះខាត ប៉ះពាល់នឹង«ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» ៣គ្រួសារ ក្នុងពេលធ្វើចត្តាឡីស័កតាមផ្ទះនិងតាមមន្ទីរពេទ្យ ។

ឯកឧត្តម អម សុភា បានឱ្យដឹងថា រដ្ឋបាលខេត្តកំពង់ឆ្នាំងបានទទួលថវិកាពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ដែលបានរងផលប៉ះពាល់នឹង«ព្រឹត្តិការណ៍សហ
គមន៍ ២៨វិច្ឆិកា» កំពុងធ្វើចត្តាឡីស័ក។

ឯកឧត្តម អម សុភា បានបញ្ជាក់ទៀតថា ដើម្បីសម្រួលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះ ប្រមុខរាជរដ្ឋាភិបាល បានគិតគូរដល់បងប្អូនប្រជាពលរដ្ឋដែលបានរងផលប៉ះពាល់ ក្នុងព្រឹត្តិការណ៍សហ
គមន៍នេះ ដោយបានឧបត្ថម្ភថវិកាដល់ពលរដ្ឋដែលធ្វើចត្តា
ឡីស័កនេះ ក្នុងម្នាក់ៗចំនួន៣០ម៉ឺនរៀល ក្នុងរយៈពេល១៥ថ្ងៃ ដោយផ្តោតសំខាន់លើគ្រួសារក្រីក្រជួបការលំបាក ។

ឯកឧត្តម អម សុភា បានផ្តាំផ្ញើដល់តំណាងគ្រួសារប្រជា
ពលរដ្ឋ ត្រូវចេះរស់នៅក្នុងបរិបទថ្មី នាពេលបច្ចុប្បន្ននេះ ដោយអនុវត្តឲ្យបានតឹងរឹងបំផុតចំពោះវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល និង ត្រូវផ្សព្វផ្សាយបន្តជូនដល់គ្រួសារប្រជាពលរដ្ឋផ្សេងទៀត ដែលបានត្រឡប់
មកពីក្រៅស្រុកត្រូវតែអនុវត្តនូវវិធានការចត្តាឡីស័ក ដើម្បីសុខភាពខ្លួនឯង គ្រួសារ និង សង្គមទាំងមូល ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅកុំអោយកើតមានក្នុងសហគមន៍។ ប្រសិនបើនៅក្នុងមូលដ្ឋាន មានការសង្ស័យថា មានអាការៈខុសប្រក្រតីត្រូវរាយការណ៍មកមន្ត្រីសុខា
ភិបាល ឬអាជ្ញាធរ ដែលនៅជិតបំផុត និង ធ្វើការផ្តល់ព័ត៌
មានឲ្យបានឆាប់រហ័ស ដើម្បី ជួយគ្នាទប់ស្កាត់និងព្យាបាលបានទាន់ពេលវេលា ៕