ឯកឧត្តម ម៉ក់ រ៉ា បានអញ្ជើញប្រគេនបច្ច័យកឋិនទានមហាសាគ្គីរបស់គណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ ដល់ព្រះចៅអធិការវត្តបល្លង្គ និងចៅអធិការវត្តពោធិ៍សុទស្សន៍


នៅព្រឹកថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២០ ឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ប្រធានគណៈប្រចាំការ និងជាប្រធានក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អមដំណើដោយសមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានគណៈកម្មាធិការគណបក្សក្រុង អភិបាលក្រុង សមាជិកក្រុមប្រឹក្សាក្រុង និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញប្រគេនបច្ច័យដល់ព្រះចៅអធិការវត្តបល្លង្គស្ថិតក្នុងសង្កាត់លលកស និងចៅអធិការវត្តពោធិ៍សុទស្សន៍ ស្ថិតក្នុងសង្កាត់ស្វាយអាត់ក្រុងពោធិ៍សាត់ ក្នុង១វត្តបច្ច័យ១០.០០០.០០០.រៀលដែលជាថវិកាបានមកពីកឋិនទានមហាសាគ្គីរបស់គណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់។ ក្នុងពិធីសំណេះសំណាលប្រគេនបច្ច័យនេះ ឯកឧត្តម ម៉ក់ រ៉ា បានមានប្រសាសន៍ប្រគេនចំពោះព្រសង្ឃ និងពុទ្ធបរិស័ទដោយបានពាំនាំប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចវិបលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងតែគិតគូ សុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ហើយបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើនទាំងពុទ្ធចក្រ និងអាណាចក្រ ។ ក្នុងនាមជំនួសមុខឲ្យឯកឧត្តម ស៊ុយ សែម សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តពោធិ៍សាត់ និងជារដ្ឋមន្ត្រីក្រសួងរ៉េ និងថាមពល និងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលឯកឧត្តមទាំងពីរបានខិតខំណាស់ក្នុងបុព្វហេតុកសាង អភិវឌ្ឍន៍ក្នុងខេត្តពោធិ៍សាត់ ឲ្យរីកចម្រើនគួរឲ្យកត់សម្គាល់ ។ ឯកឧត្តមបានមូលមតិឯកភាពគ្នា ក្នុងការរៀបចំធ្វើកឋិនទានមហាសាគ្គីកន្លងមកនេះបានគៀងគរប្រមែរប្រមូលបានថវិកាជាច្រើនពីសប្បុរសជនដើម្បីចូលរួមកសាងក្នុងវិស័យពុទ្ធចក្រក្នុងនោះបានប្រគេនជូនដល់បណ្តាវត្តក្រីក្រចំនួន ១១វត្ត មកទល់ថ្ងៃនេះ នៅសល់ពីរវត្តទៀតដែលនិងចុះទៅប្រគេនផ្ទាល់នៅសប្តាហ៍ក្រោយ ។ ឯកឧត្តម ម៉ក់ រ៉ា បានអំពាវនាវនិងក្រើនរំលឹកដល់ព្រះសង្ឃនិងពុទ្ធបរិស៍ទ្ធទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការទប់ស្កាត់ ការពារជំងឺកូវីដ១៩ តាមបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងវិធានការការពាររបស់ក្រុសួងសុខាភិបាលឲ្យបានម៉ឹងម៉ាត់ជាទីបំផុតដើម្បីការពារការរីករាលដាលឆ្លងចូលក្នុងសហគមន៍ ។