ឯកឧត្តម ម៉ៅ ភិរុណ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងសាលាធម្មសភា និងសមិទ្ធផលនានា នៅវត្តសិត្បូ


ខេត្តកណ្តាល ៖នាព្រឹកថ្ងៃទី០៤ ខែមេសា នេះ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងសាលាធម្មសភា និងសមិទ្ធផលនានា នៅវត្តសិត្បូ ឃុំសិត្បូ ស្រុកស្អាង ។​ សមាសភាពអញ្ជើញចូលរួមមាន៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ គណៈពង្រឹងមូលដ្ឋានស្រុក-ឃុំ, ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត,កងកម្លាំងទាំងបី, ក្រុមប្រឹក្សា/គណៈអភិបាលស្រុក ប្រធានការិយាល័យជុំវិញស្រុក មេឃុំ យាយជី តាជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុប ១.០៥៨នាក់។
សូមបញ្ជាក់ថា សាលាធម្មសភា វត្តសិត្បូនេះ មានកម្ពស់ ០២ជាន់ កសាងពីថ្មបេតុង ជាន់លើឈើ ប្រក់ក្បឿង មានទទឹង ២៤ម៉ែត្រ បណ្តោយ ៣៣ម៉ែត្រ កសាងឡើងដោយមានការចូលរួមពីពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរជនទាំងក្នុង និងក្រៅប្រទេស ដែលចំណាយអស់ថវិកាចំនួន ៤៤៧.២៧២ដុល្លារ និងខ្វះថវិកាចំនួន ៧.៦៧៣ដុល្លារ(ស្មើនឹង ៣០.៦៩២.០០០រៀល)។
ក្នុងឱកាសនោះ ឯកឧត្តម បានប្រគេននិងឧបត្ថម្ភ ៖
-ទេយ្យវត្ថុ និងបច្ច័យចំនួន ៣០.៦៩២.០០០រៀល សម្រាប់បង្រ្គប់ក្នុងការសាងសង់សាលាធម្មសភាវត្តសិត្បូ។
-ថវិកាជូនលោកគ្រូ អ្នកគ្រូ ចំនួន ២០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល។
-ជូនសិស្សានុសិស្ស ២០០នាក់ ម្នាក់ៗ សៀវភៅ ២ក្បាល, ប៊ិច ២ដើម និងថវិកា ២.០០០រៀល៕