ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ការវាយតម្លៃពីស្ថានភាពកម្ពុជា របស់សមាជិកសភា IPU គឺមិនត្រឹមត្រូវ និងមិនចំទិសដៅសោះឡើយ។ ឯកឧត្តម បានទទូចឲ្យសភា IPU ចុះពិនិត្យដោយផ្ទាល់នៅកម្ពុជា ថាតើកំពុងដឹកនាំប្រទេសទៅរកអំពើហិង្សា ឬយ៉ាងណា? ដោយឡែករឿងបក្សប្រឆាំងវិញ ក៏កំពុងដំណើរការ និងមានសិទ្ធិពេញលេញក្នុងជីវភាពនយោបាយដូចបក្សកាន់អំណាចដែរ។
ឯកឧត្តម បានបន្តថា ខ្ញុំយល់ថា ការវាយតម្លៃរបស់គាត់ផ្អែកតែលើរបាយការណ៍មួយជ្រុងទេ មិនមានផ្សារភ្ជាប់ការពិតជាក់ស្ដែងនៅកម្ពុជា ទេ បើចង់ដឹងការពិត សូមអញ្ជើញមេ IPU អញ្ជើញមកលេងភ្នំពេញម្ដងមើល។