គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បើកកិច្ចប្រជុំកំណត់ថ្ងៃបោះឆ្នោត ប្រកាសសុពលភាពសមាជិករដ្ឋសភាថ្មី


(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ បានដឹកនាំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បើកកិច្ចប្រជុំពិភាក្សាកំណត់ថ្ងៃបើកសម័យប្រជុំពេញអង្គរដ្ឋសភា ដើម្បីប្រកាសសុពលភាពសមាជិកសភាថ្មី។

របៀបវារៈកិច្ចប្រជុំអចិន្ត្រៃយ៍នេះ រួមមាន៖

១៖ ការពិនិត្យ និងសម្រេចអំពីសុពលភាពនៃអាណត្តិ៖ ឯកឧត្តម លី ស៊ីត្រី ជាតំណាងរាស្ត្រថ្មីមណ្ឌលខេត្តតាកែវ ជំនួសឯកឧត្តម សុខ សូកាន ដែលបានសុំលាលែង។ ឯកឧត្តម សៅ សារ៉ាត់ ជាតំណាងរាស្ត្រថ្មីមណ្ឌលខេត្តប៉ៃលិន ជំនួសលោកជំទាវ បាន ស្រីមុំ ដែលបានសុំលាលែង។ (យោងលិខិតលេខ ០២៧ ប្រជាជនកម្ពុជា) /១២២០/លគ .គក ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ របស់គណបក្សប្រជាជនកម្ពុជា)

២៖ ការពិនិត្យសំណើសុំជ្រើសតាំង៖ ឯកឧត្តម ខៀវ ភារិទ្ធ ជាសមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការ សាសនា វប្បធម៌ និងទេសចរណ៍។ លោក​ជំទាវ នូ សុវណ្ណនី ជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ (យោងលិខិតលេខ ០២៧ /១២២០/លគ .គក ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ របស់គណបក្សប្រជាជនកម្ពុជា)

៣៖ ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់របៀបវារៈទី ២៥ ទី២៦ និងកាលបរិច្ឆេទបន្ត សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាល៦៕