រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំវិសាមញ្ញលើកទី២


ព្រឹកថ្ងៃទី ២៤ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំវិសាមញ្ញលើកទី២ ក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា រាជធានី និង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានី មានរបៀបវារៈចំនួន៥ ។ ក្នុងអង្គប្រជុំ ប្រធានមន្ទីរជំនាញពាក់ព័ន្ធ បានឆ្លើយបំភ្លឺនូវសំណើ សំណូមពរ ចំនួន ១០ចំណុច លើ ១៩ចំណុច នៃសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពប្រចាំខែ ១១/២០ របស់រដ្ឋបាលរាជធានី និងកែសម្រួលបំពេញបន្ថែមទិន្នន័យនៃសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានីឆ្នាំ២០២១-២០២៣ ដែលសមាជិក សមាជិកាក្រុមប្រឹក្សារាជធានី តាមក្រុមក្នុងផែនទាំង៥ (សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន សន្តិសុខសណ្តាប់ធ្នាប់ និងរដ្ឋបាល) បានប្រជុំពិនិត្យពិភាក្សា មុនកិច្ចប្រជុំក្រុមប្រឹក្សា រាជធានី ២ថ្ងៃ ។