កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ របស់គម្រោង LASED2. និងលើកទិសដៅបន្ត២០២១


កំពង់ឆ្នាំងៈនារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តកំពង់ឆ្នាំង គម្រោង LASED II ខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារស្តីពីវឌ្ឍនភាពការអនុវត្តគម្រោង បញ្ហាប្រឈម និងមេរៀនបទពិសោធន៍ ក្នុងឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម អម សុភា អភិបាលរងខេត្ត និងជាប្រធានគ្រប់គ្រងគម្រោង LASED II ខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត កំពង់ឆ្នាំង ដោយមានការចូលរួមពីក្រុមការងារគម្រោង LASED II ថ្នាក់ខេត្ត មន្ទីរជំនាញពាក់ព័ន្ធ លោកអភិបាល ស្រុកសាមគ្គីមានជ័យ ក្រុមការងារគម្រោងថ្នាក់ស្រុក ថ្នាក់ឃុំគោលដៅ លោកមេឃុំឈានឡើង លោកមេឃុំពាម លោកមេឃុំក្រាំងល្វា និងតំណាងសហគមន៍ព្រមទាំងភ្នាក់ងារ ផ្តល់សេវាទុនបង្វិល (SBK)។