គណៈកម្មការរៀបចំកិច្ចប្រជុំ ភាពជាដៃគូរសភាអាស៊ី-អឺរ៉ុប (ASEP) បានជួបប្រជុំពិភាក្សាការងារ ដើម្បីកំណត់កាលបរិច្ឆេទថ្មី នៃកិច្ចប្រជុំASEP លើកទី១១ និងការងារផ្សេងៗទៀត


គណៈកម្មការរៀបចំកិច្ចប្រជុំ ភាពជាដៃគូរសភាអាស៊ី-អឺរ៉ុប (ASEP) លើកទី១១ ដឹកនាំដោយ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំASEP11 បានជួបប្រជុំពិភាក្សាការងារ ដើម្បីកំណត់កាលបរិច្ឆេទថ្មី នៃកិច្ចប្រជុំASEP លើកទី១១ និងការងារផ្សេងៗទៀត នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា។
សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាអនុប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំASEP11 ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានគណៈកម្មការ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មន្រ្តីនៃអគ្គលេខាធិការដ្ឋានសភា។