នៅថ្ងៃពុធ ១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារមន្ត្រីមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ រួមសហការជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ធ្វើសកម្មភាពរៀបចំតម្លើងម៉ាសុីនចល័តខ្នាតមធ្យមកម្លាំង ៦៥សេះ ចំនួន ០១គ្រឿង ដើម្បីបូមទឹកសង្គ្រោះស្រូវប្រាំង មានទីតាំងនៅភូមិពោធិ៍រោង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ដោយធ្វើការបូមពីប្រភពទឹកបឹងពើកមកទំលាក់ចូលក្នុងប្រឡាយនាំទឹកទួលពង្រមានប្រវែងជាង៦០០ម៉ែត្រ មកបញ្ចូលក្នុងស្រះ ០១កន្លែង សម្រាប់បងប្អូនកសិករបូមបន្តបញ្ចូលស្រែប្រាំងមានផ្ទៃដីចំនួន១០៥ហិកតា ៕