ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានអញ្ជើញចូលរួមកំទេចគ្រាប់មីនចំនួន១៦គ្រាប់ដែលCMACបោសសម្អាតបាន


(ខេត្តបន្ទាយមានជ័យ) ថ្ងៃចន្ទ ៦ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមកំទេចគ្រាប់មីនចំនួន១៦គ្រាប់ដែលCMACបោសសម្អាតបាន រួមមានគ្រាប់ឡង់ចំនួន១៤គ្រាប់ និងគ្រាប់B40 ចំនួន២គ្រាប់ នៅតំបន់បឹងជម្រុក ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីធានាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងរំដោះដីតំបន់នេះឲ្យបានស្អាត អភិវឌ្ឍន៍ កសាងសាលារៀន មន្ទីរពេទ្យ ផ្សារ ទីប្រជុំជនដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៕