លោក ម៉ននី បណ្ឌិត ដឹកនាំយុវជនគណបក្សស្រុក នាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ២ឃុំ​ ស្មើនិង៤គ្រួសា


ព្រឹកថ្ងៃ​០៨ ខែមេសា ឆ្នាំ២០១៧ លោក​ ម៉ននី​ បណ្ឌិត​ អភិបាលនៃគណៈអភិបាលស្រុក​សីុធកណ្តាល​ និងជាប្រធានយុវជនស្រុក បានដឹកនាំយុវជនគណៈបក្សស្រុក មេបក្សឃុំ បេក្ខជនក្រុមប្រឹក្សាឃុំ​ សកម្មជនបក្សឃុំ និងលោកមេភូមិ ដើម្បីនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ២ឃុំ​ ស្មើនិង៤គ្រួសារ​ ស្ថិតនៅ ឃុំជ្រៃឃ្មុំ​ ២គ្រួសារ និង០២ គ្រួសារទៀតនៅឃុំព្នៅទី១ ៖
ជនក្រីក្រទាំងនោះមាន​ដូចខាងក្រោម៖
1.លោកយាយ ងឹម ជ្រឿន ភេទស្រី អាយុ 84ឆ្នាំ ជាជនចាស់ជរាគ្មានទីពឹង​ ហើយថែមទាំងពិការភ្នែក​ និងជើងទាំងសងខាង​ទៀត​ ទទួលបាននូវសំភារៈ​មួយចំនួន​ និងថវិកា​ ចំនួន​ 105,000៛ នៅភូមិកន្រ្តោញ ឃំុជ្រៃឃ្មំុ
2.អ្នកមីង ស៊ុន យីន គ្រួសារក្រីក្រ​ ផ្ទះលេចទឹឹក កូនច្រើន ទទួលបាននូវ សំភារៈ​មួយចំនួន​និងថវិកា​ ចំនួន​ 105,000៛ នៅភូមិកន្រ្តោញ ឃំុជ្រៃឃ្មំុ
3.លោកពូ ឆន គឹមឈន់ ជាគ្រួសារក្រីក្រ​គ្មានទីពឹង កូន២នាក់ក្នុងបន្ទុក​ សុទ្ឋតែមិនគ្រប់ទឹក​ ទទួលបាននូវ​សំភារៈ​មួយចំនួន​ និងថវិកា​ចំនួន​ 160,000៛ នៅភូមិកំព្រៅ ឃំុព្នៅទី1
4.លោកពូ ទិត្យ ឈន់ ជាគ្រួសារក្រីក្រ​ ទទួលបាននូវសំភារៈ​មួយចំនួន​ និងថវិកា​ ចំនួន​ 105,000៛ នៅភូមិបន្លិចស្វាយ ឃំុព្នៅទី1 ។
+​ អ្នកដែលបានជួយឧបត្ថម្ភ​ ជាថវិការួមមាន៖
1. ឯឧ​ ងិន​ បាណាល់​ ប្រធានយុវជនខេត្ត​ ថវិកា 400,000 ៛
2. លោក កា ពិសល្យ​ ប្រធានពេទ្យសត្វស្រុក ថវិកា 80,000 ៛
3. លោក ស៊ន់ បូរិន​ ស្មៀនឃុំព្នៅ១ ថវិកា 110,000 ៛
4. លោក ចាន់ ម៉េង ក្រុមប្រឹក្សាឃុំព្នៅ១​ ថវិកា​ 10,000 ៛
5. លោកស្រី សុខជា នារីឃំុព្នៅ១ ថវិកា 10,000 ៛
6. មេប៉ុស្តិ៍ឃុំព្នៅ១ ថវិកា 10,000 ៛
7. លោកមេឃំុ ព្នៅទី១ ថវិកា 20,000 ៛។

ប្រជាពលរដ្ឋក្រីក្រទាំងនោះ​ បានសំដែងនូវការនូវការសប្បាយរីករាយ​ និងអរគុណជាខ្លាំងដល់អាជ្ញាធរភូមិ​ ឃុំ​ និងពិសេសលោក​ ម៉ននី​ បណ្ឌិត​ អភិបាលស្រុកសីុធរកណ្តាល​ រូបនេះដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋ​ ក្នុងស្រុករបស់គាត់​ ដោយគ្មានការរើសអើង​ និងទាន់ពេលវេលា​ អោយតែគាត់បានដឹង​ ។