ពិធីសំណេះសំណាល ជាមួយ បណ្ដាញចលនានារី និងយុវជនគណបក្សប្រជាជនកម្ពុជា ខណ្ឌប្ញស្សីកែវ ដើម្បីអបអរសាទខួបលើកទី៤២ ទិវាជ័យជំនះ ៧ មករា (៧ មករា ១៩៧៩ – ៧ មករា ២០២១)


ស្ថិតនៅមន្ទីរគណបក្សប្រជាជនកម្ពុជា ខណ្ឌប្ញស្សីកែវ , ថ្ងៃអាទិត្យ ១២ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០៨ និង០០ នាទីព្រឹក គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌប្ញស្សីកែវ បានរៀបចំ ពិធីសំណេះសំណាល ជាមួយ បណ្ដាញចលនានារី និងយុវជនគណបក្ស ដើម្បីអបអរសាទខួបលើកទី៤២ ទិវាជ័យជំនះ ៧ មករា (៧ មករា ១៩៧៩ – ៧ មករា ២០២១) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ម ឡេងយ៉ានី នាយករងខុទ្ធកាល័យ សម្ដេចវិបុលសេនាភក្ដី សាយ​ឈុំ ប្រធានព្រឹទ្ធសភា និងជាអនុប្រធានក្រុមការងារគណបក្ស ចុះជួយខណ្ឌប្ញស្សីកែវ។
ពិធីខាងលើនេះក៏មានការអញ្ជើញ ជាអធិបតីភាពពី លោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា អនុប្រធានក្រុមការងារគណបក្សចុះជួយខណ្ឌប្ញស្សីកែវ និងជាសមាជិកាគណៈចលនាមហាជននៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម ជា ពិសី ប្រធានគណៈកម្មាធិការគណបក្សខណ្ឌ និងជាប្រធានគណៈចលនាមហាជននៃគណបក្សខណ្ឌ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងារចុះជួយខណ្ឌ , អនុប្រធានគណបក្សខណ្ឌ , សមាជិកា សមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខណ្ឌ , គណៈចលនានារី , គណៈចលនាយុវជនខណ្ឌ-សង្កាត់ និង ប្រធានគណបក្សសង្កាត់ទាំង ០៧ សរុបប្រមាណជា ១២០ នាក់។ ជាចុងក្រោយ លោក សឹម ស៊ឹកគ្រីយ៉ា អនុប្រធានប្រចាំគណៈកម្មាធិការគណបក្សខណ្ឌ បានអាន សេចក្ដីសម្រេចកែសម្រួលនិងបំពេញបន្ថែមសមាសភាពថ្មី នៃ ក្រុមការងារចុះជួយខណ្ឌ-សង្កាត់ ក្នុងអង្គពិធីខាងលើនេះផងដែរ៕