លោកជំទាវ ស៊ុន សាភឿន បានចូលរួមជាវាគ្មិនក្នុង«យុទ្ធនាការ នារីវ័យក្មេងឆ្ពោះទៅភាពជាអ្នកដឹកនាំ Girl2leader


នៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២១ លោកជំទាវ ស៊ុន សាភឿន តំណាងរាស្រ្តមណ្ឌលខេត្តក្រចេះ សមាជិកាក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី បានចូលរួមជាវាគ្មិនក្នុង«យុទ្ធនាការ នារីវ័យក្មេងឆ្ពោះទៅភាពជាអ្នកដឹកនាំ Girl2leader ក្រោមគំនិតផ្ដួចផ្ដើមរបស់ក្រុមសភាជាតិកម្ពុជានៃអ្នក នយោបាយសភាស្ត្រី» ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា ឯកអគ្គរាជទូត WPL និងជា អនុប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី ដល់សិស្សមកពីគ្រប់វិទ្យាល័យក្នុងខេត្តក្រចេះនៅ សាកលវិទ្យាល័យក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។
ក្នុងការធ្វើជាវាគ្មិននេះ លោកជំទាវ ស៊ុន សាភឿន បានលើកអំពី«បទពិសោធន៍ដែលលោកជំទាវធ្លាប់បានធ្វើការនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាង៣០ឆ្នាំ និងការងារការទូត មុននឹងក្លាយមកជាសមាជិកសភា»។
រីឯវាគ្មិនដទៃទៀត មានជាអាទិ៍ លោកជំទាវ ត្រឹង ថាវី អនុប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា សមាជិកា ក.ស.ក.ន.ស, លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ នៃព្រឹទ្ធសភា សមាជិកា ក.ស.ក.ន.ស, លោកជំទាវ ពេជ ពិទូរ្យរដ្ឋា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី, និង លោកជំទាវ ខាំ សុភាព អភិបាលរងខេត្តក្រចេះ។