ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញចូលរួមពិធីបេីកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ នៅសាលាបឋមសិក្សា​ត្រពាំង​ទ្រាំង​ ឃុំ​ចង្រ្កង់​ ស្រុកចិត្រ​បុរី​


ព្រឹក​ថ្ងៃចន្ទទី១១ ខែ​មករា​ ឆ្នាំ​២០២១ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ភឹម ភីរ៉ា អភិបាលរងខេត្ត បានអញ្ជើញចូលរួមពិធីបេីកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១​ ក្រោមអធិបតីភាព ឯកឧត្ដម​ ព្រុំ​ សុខា​ រដ្ឋមន្រ្តី​ក្រសួង​មុខងារ​សាធារណៈ​ និងជាប្រធានក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ខេត្តក្រចេះ​ នៅសាលាបឋមសិក្សា​ត្រពាំង​ទ្រាំង​ ភូមិ​កសាង​ ឃុំ​ចង្រ្កង់​ ស្រុកចិត្រ​បុរី​ ខេត្តក្រចេះ​។
ក្នុង​ពិធី​នេះ​ ឯកឧត្ដ​មរដ្ឋមន្រ្តី​ បានមានប្រសាសន៍ណែនាំដល់​សិស្សានុសិស្សត្រូវតែខិតខំ​ប្រឹងប្រែងក្នុង​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​នេះ និងគោរព​ឱ្យ​បាន​ត្រឹមត្រូវ​​លើវិធានការពារ ការឆ្លងរីករាលដាលនៃជំងឺ covid-19 តាម​រយៈ​ការធ្វើអនាម័យជាប្រចាំ រក្សាគម្លាតសង្គម និងពាក់ម៉ាសឱ្យបាន​ខ្ជាប់ខ្ជួន​ ​និង​ត្រូវ​គោរព​តាម​គោល​ការណ៍​ប្រតិបត្តិ​ស្តង់ដារ​SOP របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ព្រម​ទាំង​ ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។
ជាទីបញ្ចប់​ ឯក​ឧត្ដម​រដ្ឋមន្រ្តី​ បាន​ប្រគល់​ជូនជាថវិកា​ សម្ភារសិក្សា​មួយចំនួន​ និងកង់ចំនួន២២៩គ្រឿង​ ដល់​លោក​គ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​។ ជាពិសេស​ ឯកឧត្ដម​ នឹង​ប្រគល់​ជូនអគារ​សិក្សា​ថ្មី​មួយខ្នង​ជូនដល់​សាលាបឋមសិក្សា​ត្រពាំង​ទ្រាំង​ក្នុង​ពេល​ឆាប់ៗ​នេះផងដែរ​៕