នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាមបណ្តោយព្រំដែនកម្ពុជាថៃ ទិស ប្រាសាទព្រះវិហារ។ មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តមបាននាំការផ្តាំផ្ញើរសាកសួរសុខ ទុក្ខ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ជូនដល់បងប្អូននិងក្រុមគ្រួសារ និងបានក្រើនរំលឹកបងប្អូនអោយយកចិត្តទុកដាក់ល្បាតត្រួតពិនិត្យតាមបណ្តោយព្រំដែន និងត្រូវរក្សាទំនាក់ទំនងល្អជាមួយកងទ័ពថៃដែលឈរជើង នៅទល់មុខគ្នារួមគ្នាទប់ស្កាត់នឹងបង្ក្រាបបទល្មើសឆ្លងដែន ពេលមានភាពមិនប្រក្រតីត្រូវសហការគ្នាដោះស្រាយដោយសន្តិវិធី ។
នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាមបណ្តោយព្រំដែនកម្ពុជាថៃ ទិស ប្រាសាទព្រះវិហារ
