តំបន់មួយចំនួនក្នុងខណ្ឌនៃរាជធានីភ្នំពេញ និងក្នុងឃុំមួយចំនួននៃខេត្តកណ្តាល នឹងមានដាច់ចរន្តអគ្គីសនីបណ្តោះអាសន្នរយៈពេល ៣ថ្ងៃ ក្នុងសប្តាហ៍នេះ ដែលយ៉ាងហោចនឹងមានរយៈពេល ៩ម៉ោង ផងដែរ ចាប់ពីថ្ងៃទី៤ ដល់ ទី៦ ខែកុម្ភ: ខាងមុខនេះ ។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គីសនីកម្ពុជា គឺនៅថ្ងៃព្រហស្បតិ៍ទី០៤ ខែកុម្ភ: តំបន់ដាច់ភ្លើងៈ
ទី១- ស្ថិតនៅភូមិតាងួន… ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ…
ទី២- ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី… សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ…
ទី៣- ស្ថិតនៅក្នុងសង្កាត់វឌ្ឍនភាព ក្រុងតាខ្មៅ ខេត្តកណ្តាល…
ទី៤- ស្ថិតនៅក្នុងសង្កាត់អូឡាំពិក… សង្កាត់ទួលស្វាយព្រៃ១… សង្កាត់ទួលទំពូង១ ខណ្ឌចំការមន
ទី៥- ស្ថិតនៅភូមិកាកាប… ភូមិព្រៃសាលា… ភូមិត្រពាំងល្វា… ភូមិក្បាលដំរី ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នឹងផ្អាកការផ្គត់ផ្គង់ គឺចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច ។
នៅថ្ងៃសុក្រទី០៥ ខែកុម្ភ:នោះវិញ តំបន់ដែលរងការដាច់ភ្លើងគឺៈ
ទី១- ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលទី១ សង្កាត់ផ្សារកណ្តាលទី២ខណ្ឌដូនពេញ…
ទី២- ស្ថិតនៅភូមិបឹងឈូកក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ…
ទី៣- ស្ថិតនៅភូមិទួលពង្រ… ភូមិត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ
ទី៤- ស្ថិតនៅភូមិបាយ៉ាប ភូមិដីថ្មី… ភូមិត្រពាំងស្វាយ ក្នុងសង្កាត់ភ្នំពេញថ្មី… ភូមិឃ្មួញ… ភូមិបន្លាស្អិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខរាជធានីភ្នំពេញ នឹងត្រូវដាច់ភ្លើងចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច ។
នៅថ្ងៃសៅទី០៦ ខែកុម្ភ: តំបន់ដែលរងការដាច់ភ្លើងគឺៈ
ទី១- ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន…
ទី២- ស្ថិតនៅភូមិបឹងសាឡាងថ្មី ក្នុងសង្កាត់ឫស្សីកែវ… នៅភូមិក្រោលគោ… ភូមិបឹងឈូក ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ…
ទី៣- ស្ថិតនៅភូមិត្រពាំងសំព័រ… ភូមិអង្គតាកូវ… ភូមិជ្រេស… ភូមិជំរៅ… ភូមិអណ្តូង ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ…
ទី៤- ស្ថិតនៅភូមិកន្ទោកត្បូង… ភូមិកន្ទោកជើង… ភូមិអង្គ… ភូមិព្រៃស្វាយ… ភូមិត្រាំស្លឹក ក្នុងសង្កាត់កន្ទោកខណ្ឌពោធិ៍សែនជ័យ
ទី៥- ស្ថិតនៅភូមិកោះក្របី… ភូមិព្រែកថ្មី ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ នឹងរងការដាច់ភ្លើង ចាប់ពីម៉ោង៨ ដល់ម៉ោង ៥ល្ងាច ។
អគ្គីសនីកម្ពុជា បានបញ្ជាក់ថា ការដាច់ភ្លើងនេះ ដោយសារមានការជួសជុល… ការផ្លាស់ប្តូរតម្លើងបរិក្ខារ និងរុះរើគន្លងខែ្សបណ្តាញចាស់ ដើម្បីបង្កលក្ខណ:ដល់ការដ្ឋានពង្រីកផ្លូវ ។