អគ្គិសនីកម្ពុជា ជូនដំណឹងពីការដាច់ភ្លើងរយៈពេល ៩ម៉ោង នៅរាជធានី


Electricity 04 02 16 2 copy

     តំបន់​មួយ​ចំនួន​ក្នុង​ខណ្ឌ​នៃ​រាជធានី​​ភ្នំពេញ និង​ក្នុង​ឃុំ​មួយ​ចំនួន​នៃ​ខេត្ត​កណ្តាល​ នឹងមាន​ដាច់​ចរន្ត​អគ្គីសនី​បណ្តោះ​អាសន្ន​រយៈ​ពេល​ ៣​ថ្ងៃ ​ក្នុង​សប្តាហ៍​នេះ ដែល​យ៉ាង​ហោច​នឹង​មាន​រយៈ​ពេល ​៩​ម៉ោង ​ផង​ដែរ ​ចាប់​ពី​ថ្ងៃ​ទី​៤ ​ដល់​ ទី៦​ ខែ​កុម្ភ: ​ខាង​មុខ​នេះ ​។

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​អគ្គីសនី​កម្ពុជា គឺ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​០៤​ ខែ​កុម្ភ: តំបន់​​ដាច់​ភ្លើងៈ

     ​ទី​១- ​​ស្ថិត​នៅ​ភូមិ​តាងួន​… ក្នុង​សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ​…

     ទី​២- ​ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែក​ថ្មី​… សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ…​

     ទី៣-​ ​ស្ថិត​នៅ​ក្នុង​សង្កាត់​វឌ្ឍន​ភាព ក្រុង​តាខ្មៅ ខេត្ត​កណ្តាល…​

     ទី​៤- ​ស្ថិត​នៅ​ក្នុង​សង្កាត់​អូឡាំពិក​… សង្កាត់​ទួល​ស្វាយ​ព្រៃ​១​… សង្កាត់​ទួល​ទំពូង​១ ខណ្ឌ​ចំការ​មន​

     ទី៥- ​ស្ថិត​នៅ​ភូមិ​កាកាប…​ ភូមិ​ព្រៃ​សាលា… ភូមិ​ត្រពាំង​ល្វា…​ ភូមិ​ក្បាល​ដំរី ក្នុង​សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នឹង​ផ្អាក​ការ​ផ្គត់​ផ្គង់ គឺ​ចាប់​ពី​ម៉ោង​ ៨​ព្រឹក ​ដល់​ម៉ោង ​៥​ល្ងាច​ ។

នៅ​ថ្ងៃ​សុក្រ​ទី​០៥​ ខែ​កុម្ភ:​នោះ​វិញ តំបន់​ដែល​រង​ការ​ដាច់​ភ្លើង​គឺៈ

     ​ទី១- ​ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី១ សង្កាត់​ផ្សារ​កណ្តាល​ទី​២​ខណ្ឌ​ដូន​ពេញ​…

     ទី២​- ​ស្ថិត​នៅ​ភូមិ​បឹង​ឈូក​ក្នុង​សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សី​កែវ​…

     ទី៣- ​ស្ថិត​នៅ​ភូមិ​ទួល​ពង្រ​… ភូមិ​ត្រពាំង​ថ្លឹង ក្នុង​សង្កាត់​ចោម​ចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ

     ទី៤- ​ស្ថិត​នៅ​ភូមិ​បាយ៉ាប ភូមិ​ដី​ថ្មី​… ភូមិ​ត្រពាំង​ស្វាយ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​… ភូមិ​ឃ្មួញ​… ភូមិ​បន្លា​ស្អិត​ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ នឹង​ត្រូវ​ដាច់​ភ្លើង​ចាប់​ពី​ម៉ោង​ ៨​ព្រឹក ដល់​ម៉ោង​ ៥​ល្ងាច​ ។

នៅ​ថ្ងៃ​សៅ​ទី​០៦ ខែ​កុម្ភ: តំបន់​ដែល​រង​ការ​ដាច់​ភ្លើង​គឺៈ

     ​ទី១- ​ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន​…

     ទី២- ​ស្ថិត​នៅ​ភូមិ​បឹង​សាឡាង​ថ្មី ក្នុង​សង្កាត់​ឫស្សី​កែវ​… នៅ​ភូមិ​ក្រោល​គោ…​ ភូមិ​បឹង​ឈូក ក្នុង​សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សី​កែវ​…

     ទី៣- ​ស្ថិត​នៅ​ភូមិ​ត្រពាំង​សំព័រ​… ភូមិ​អង្គ​តាកូវ​… ភូមិ​ជ្រេស​… ភូមិ​ជំរៅ​… ភូមិ​អណ្តូង ក្នុង​សង្កាត់​គោ​ករកា ខណ្ឌ​ព្រែក​ព្នៅ…​

     ទី​៤- ​ស្ថិត​នៅ​ភូមិ​កន្ទោក​ត្បូង​… ភូមិ​កន្ទោក​ជើង​… ភូមិ​អង្គ​… ភូមិ​ព្រៃ​ស្វាយ​… ភូមិ​ត្រាំ​ស្លឹក ក្នុង​សង្កាត់​កន្ទោក​ខណ្ឌ​ពោធិ៍​សែន​ជ័យ

     ​ទី​៥- ​​ស្ថិត​នៅ​ភូមិ​កោះ​ក្របី​… ភូមិ​ព្រែក​ថ្មី ក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ​រាជធានី​ភ្នំពេញ នឹង​រង​ការ​ដាច់​ភ្លើង ចាប់​ពី​ម៉ោង​៨ ​ដល់​ម៉ោង ​៥​ល្ងាច​ ។

     អគ្គីសនី​កម្ពុជា បាន​បញ្ជាក់​ថា​ ការ​ដាច់​ភ្លើង​នេះ ដោយ​សារ​មាន​ការ​ជួស​ជុល​… ការ​ផ្លាស់​ប្តូរតម្លើង​បរិក្ខារ​ និង​រុះ​រើ​គន្លង​ខែ្ស​បណ្តាញ​​ចាស់ ដើម្បី​បង្ក​លក្ខណ:​ដល់​ការ​ដ្ឋាន​ពង្រីក​ផ្លូវ​ ។