សម្តេចប្រមុខរដ្ឋស្តីទី ទទួលសារតាំងពីឯកឧត្តមអគ្គរដ្ឋទូត នៃសាធារណរដ្ឋក្រូអាស៊ី


ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ០៩:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយឯកឧត្តម Kreso Glavac ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋក្រូអាស៊ី ចូលជូនសារតាំង និងសម្តែងការគួរសម ក្នុងឱកាសដែលឯកឧត្តម ត្រូវបានប្រធានាធិបតី នៃសាធារណរដ្ឋក្រូអាស៊ី តែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។