ថ្ងៃអាទិត្យទី០៩ ខែមេសា ឆ្នាំ២០១៧ ក្រុមការងារជិកស្តារស្រះទឹករបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានចាប់បញ្ចប់ការងារជិកស្តារស្រះទឹកទី៤លើទឹកដីខេត្តតាកែវ ដែលមានទីតាំងស្ថិតនៅភូមិពង្រ ឃុំខ្វាវ ស្រុកទ្រាំង បណ្តោយ៦០ម៉ែត្រ ទទឹង២៥ម៉ែត្រ ជម្រៅ៥ម៉ែត្រ ស្មើនឹង៧.៥០០ម៉ែត្រគូប ។
ប្រជាជនដែលរស់នៅក្នុងមូលដ្ឋាននេះបានរៃអង្គាសប្រាក់ រួមគ្នាជួលឡានដឹកដីកសាងផ្លូវបានប្រវែងជាង៥០០ម៉ែត្រ ។
ស្រះទឹកនេះនឹងអាចជួយដោះស្រាយបញ្ហាខ្វះខាតទឹកសម្រាប់ប្រើប្រាស់ របស់ប្រជាជនចំនួន៤ភូមិ គឺ ភូមិពង្រ ភូមិក្តីរុន ភូមិព្រឹសលើ នឹង ភូមិព្រឹសក្រោម ដែលមានប្រជាជនរស់នៅចំនួន៨២៨គ្រួសារ ស្មើនឹង៣.៩៩៣នាក់ ។
សូមបញ្ជាក់ថាគ្រប់ស្រះទឹកទាំងអស់ដែលក្រុមការងាររបស់របស់យើង បានជិកស្តាររួចរាល់ហើយសុតតែមានក្រុមជាងចុះទៅ សាងសង់ជណ្ដើរបេតុងសម្រាប់សម្រួលឱ្យប្រជាពលរដ្ឋយើងមានការងាយស្រួលចុះទៅដងទឹក នឹង មានសាងសង់ស្លាកដែលជាអំណោយរស់ក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៥ផងដែរ ។
អ្នកណាគេភ្លេចក៏ភ្លេចទៅចុះចំណែករូបខ្ញុំវិញ មិនអាចបំភ្លេចបានទេការបម្រែបម្រួលអាកាសធាតុ រដូវប្រាំរាំងស្ងួតដល់រដូវវស្សាមានភ្លៀងធ្លាក់ច្រើនថាទឹកជន់លិច បើទោះបីជានៅពេលនេះមានភ្លៀងធ្លាក់ជោកជាំក្នុងខែចេត្រកដោយចុះ ក្នុងគំរោងឆ្នាំ២០១៧នេះក្នុងនាមរូបខ្ញុំជាក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៥ នឹងជម្រុញការងារជិកស្តារស្រះទឹកចែកជូនប្រប្រជាជនប្រើប្រាស់ក្នុងខេត្តតាកែវ ខេត្តកំពត និង ខេត្តកែប ឱ្យបានចំនួន៩ទៅ១០ស្រះ ។