ក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ ធ្វើការរុះរើ និងសាងសង់ស្ពានព្រែកកំបុតថ្មី


ថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០១៧ អនុវត្តការងារសាងសង់ស្ពានព្រែកកំបុត លើកំណាត់ផ្លូវខេត្តលេខ ២៧៩ ស្ថិតក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។

ស្ពានព្រែកកំបុត ស្ថិតលើកំណាត់ផ្លូវខេត្តលេខ ២៧៩ ក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ជាប្រភេទស្ពានឈើចាស់ទ្រុឌទ្រោម ពុកផុយគ្រឿងបង្គុំតួស្ពាន បានកាត់ផ្តាច់ការធ្វើដំណើរឆ្លងកាត់ទាំងអស់ ។ ដោយមើលឃើញនូវការលំបាកនេះ ក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះបានធ្វើការរុះរើ និងសាងសង់ថ្មីឡើងវិញ ដោយប្រើជើងទម្របេតុងសរសៃដែក រួចដំឡើងដែកបេឡេត៍ ប្រវែង ៣៩ម ទទឹង ៤ម សម្រេចបាន ៩០% ហើយ នៃផែនការសរុប និងគ្រោងបញ្ចប់ជាស្ថាពរ មុនឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំរកា ប្រពៃណីជាតិ ដើម្បីសម្រួលដល់ការធ្វើដំណើរទៅមករបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសាធារណជនទូទៅ ៕