សម្តេច សាយ ឈុំ ចូលរួមរំលែកទុក្ខក្រុមគ្រួសារសព ឧបាសិកា ទា លីហូង


ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរូមរំលែកទុក្ខ ក្រុមគ្រួសារសព លោកយាយឧបាសិកា ទា លីហូង ដែលត្រូវជាម្តាយ លោកឧកញ៉ា ឡាយ ប៊ុនប៉ា ដែលបានទទួលមរណភាព កាលពីរាត្រីថ្ងៃទីសុក្រ ទី០៧ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៩:១៨នាទីយប់ ក្នុងជន្មាយុ៩៨ឆ្នាំ ដោយជរាពាធ។ ពិធីបុណ្យនេះ បាននឹងកំពុងប្រារព្ធធ្វើនៅ គេហដ្ឋាន លោកឧកញ៉ា ឡាយ ប៊ុនប៉ា ដែលស្ថិតនៅផ្ទះលេខ៣៨៧ ផ្លូវសហព័ន្ធរុស្សី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ទល់មុខទីស្តីការគណៈរដ្ឋមន្រ្តី)។