ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល


នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋមកពីភូមិព្រែកតានប់ និងព្រែកតានប់២ ចំនួន៦៨៣នាក់ ក្នុងឱកាសអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំវក ឈានចូលឆ្នាំរការ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ នៅឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។