ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខនាយ-ពលទាហាន យោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ គ.ស២០១៧ នាព្រឹកថ្ងៃទី១០ ខែមេសា គ.ស.២០១៧ នេះ។ ក្នុងឱកាសនោះដែរ ឯឧត្តមក៏បាននាំយកអំណោយ សម្តេចតេជោ រួមមានអង្ករ ភេសជ្ជៈ ជាច្រើនមុខ រថយន្ត២៥កៅអីមួយគ្រឿង និងបានឧបត្ថម្ភថវិកាដល់នាយទាហ៊ាន ពលទាហ៊ាន៥០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល និងផ្តល់ជួនយោធភូមិភាគទី៣ ថវិកាចំនួន ៥លានរៀលផងដែរ ៕