លោកជំទាវ ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រទេសជាតិ


លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញថ្វាយគ្រឿងសក្ការៈ និងអុជធូបបួងសួងនៅចំពោះមុខរូបសំណាកទេវតា ដែលមានទីតាំងស្ថិតនៅក្នុងស្នាក់ការណ្តាលគណបក្សប្រជាជនកម្ពុជា ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ។

នាឱកាសនោះផងដែរលោកជំទាវក៏បានបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាម កិមិរាទេវី តាមជួយប្រោះព្រំបីបាច់ថែរក្សាថ្វាយជូនដល់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមជាមួយនឹងថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា មន្ត្រីរាជកា និងប្រជាពលរដ្ឋទូទាំងប្រទេសឲ្យទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងវិបុលសុខគ្រប់ប្រការ ជាពិសេស សូមឲ្យប្រទេសកម្ពុជាទទួលបាននូវភាពសុខុដុមរមនា និងមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ។