ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ លោក ម៉ននី បណ្ឌិត អភិបាលស្រុកស៊ីធរកណ្តាល បានយកថវិកា មូលនិធីមនុស្សធម៍ ស ខេង ចំនួន៨គ្រួសារ ដែលទើបតែនិងឆ្លងទន្លេរួច ទៅជូនដល់បងប្អូន ប្រជាពលរដ្ឋតាមខ្នងផ្ទះ ស្ថិតនៅក្នុងឃុំព្រៃដើមថ្នឹង ដោយក្នុង1គ្រួសារ ទទួលបាន 200,000៛ សរុប 1,600,000៛ និងមានការចូលរួមសហការពីក្រុមប្រឹក្សាឃុំ មេភូមិ យុវជនឃុំ និងភូមិ ស្ថិតក្នុងឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
ដោយមើលឃើញនិងភ្នែកផ្ទាល់ លោក ម៉ននី បណ្ឌិត ក្នុងនាមប្រធានយុវជនគណៈបក្សស្រុកស៊ីធរកណ្តាល បានចុះសួរសុខទុក្ខ លោកយាយ សូត្រ ហឿន ដែលរស់នៅម្នាក់ឯង ហើយមានជីវភាពខ្វះខាត ដោយបាននាំយកអំណោយយុវជនគណៈបក្សប្រជាជនកម្ពុជាស្រុកស៊ីធរកណ្តាល ជូនដល់គាត់អំណោយទាំងនោះមាន៖
1/ អង្ករ ២៥ គីឡូក្រាម
2/ មី ០១ កេស
3/ ទឹកបរិសុទ្ធអង្គរពូរ៉ូ ០១កេស
4/ ទឹកដោះគោឆៅ ០១ ឡូ
5/ ស្ករសរ ០១ គីឡូក្រាម
6/ ទឹកត្រី ០១ យួរ និង ទឹកស៊ីអ៊ីវ ០១យួរ
7/ និងថវិកា ៣០,០០០៛ និងមេបក្សឃុំCPP ២០,០០០៛ សរុប ៥០,០០០៛ ។
ឆ្លៀតឱកាសនោះដែរ លោក ម៉ននី បណ្ឌិត និងលោកមេបក្សឃុំ រួមនិងសហការីឃុំព្រៃដើមថ្នឹង បានជូនថវិកា ៥០,០០០៛ ដល់លោកពូអតីតគ្រូពេទ្យ ដែលបច្ចុប្បន្នពិការជើងទាំងសងខាងដេកនៅនិងកន្លែង ដែលស្ថិតនៅឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ។