អភិបាលស្រុកស៊ីធរកណ្តាល យកថវិកា មូលនិធីមនុស្សធម៍ ស ខេង ទៅជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន៨គ្រួសារ


ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ លោក ម៉ននី បណ្ឌិត អភិបាលស្រុកស៊ីធរកណ្តាល បានយកថវិកា​ មូលនិធីមនុស្សធម៍​ ស​ ខេង​ ចំនួន៨គ្រួសារ​ ដែលទើបតែនិងឆ្លងទន្លេរួច​ ទៅជូនដល់បងប្អូន​ ប្រជាពលរដ្ឋ​តាមខ្នងផ្ទះ​ ស្ថិតនៅក្នុងឃុំព្រៃដើមថ្នឹង​ ដោយក្នុង1គ្រួសារ​ ទទួលបាន​ 200,000៛​ សរុប​ 1,600,000៛​ និងមានការចូលរួមសហការពីក្រុមប្រឹក្សាឃុំ​ មេភូមិ​ យុវជនឃុំ​ និងភូមិ​ ស្ថិតក្នុងឃុំព្រៃដើមថ្នឹង​ ស្រុកស៊ីធរកណ្តាល​ ខេត្តព្រៃវែង​។

ដោយមើលឃើញនិងភ្នែកផ្ទាល់​ លោក ម៉ននី បណ្ឌិត ក្នុងនាមប្រធានយុវជនគណៈបក្សស្រុកស៊ីធរកណ្តាល បានចុះសួរសុខទុក្ខ​ លោកយាយ សូត្រ ហឿន ដែលរស់នៅម្នាក់ឯង​ ហើយមានជីវភាពខ្វះខាត​ ដោយបាននាំយកអំណោយ​យុវជនគណៈបក្សប្រជាជនកម្ពុជា​ស្រុកស៊ីធរកណ្តាល​ ជូនដល់គាត់​អំណោយទាំងនោះមាន៖
1/ អង្ករ ២៥ គីឡូក្រាម
2/ មី ០១ កេស
3/ ទឹកបរិសុទ្ធអង្គរពូរ៉ូ ០១កេស
4/ ទឹកដោះគោឆៅ ០១ ឡូ
5/ ស្ករសរ ០១ គីឡូក្រាម
6/ ទឹកត្រី ០១ យួរ​ និង​ ទឹកស៊ីអ៊ីវ ០១យួរ
7/ និងថវិកា ៣០,០០០៛​ និងមេបក្សឃុំCPP​ ២០,០០០៛​ សរុប​ ៥០,០០០៛​ ។​
ឆ្លៀតឱកាសនោះដែរ​ លោក ម៉ននី បណ្ឌិត និងលោកមេបក្សឃុំ​ រួមនិងសហការីឃុំព្រៃដើមថ្នឹង​ បានជូនថវិកា​ ៥០,០០០៛ ដល់លោកពូអតីតគ្រូពេទ្យ​ ដែលបច្ចុប្បន្នពិការជើងទាំងសងខាងដេកនៅនិងកន្លែង ដែលស្ថិតនៅឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង​ ។