គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ របស់ក្រុមប្រឹក្សាខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំឆ្លុះបញ្ចាំងការអនុវត្តការងាររបស់ គ.ក.ស.ក ខេត្ត ប្រចាំឆ្នាំ ២០២០ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២១


ខេត្តកណ្ដាល ៖ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នេះ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ របស់ក្រុមប្រឹក្សាខេត្ត បានរៀបចំកិច្ចប្រជុំឆ្លុះបញ្ចាំងការអនុវត្តការងាររបស់ គ.ក.ស.ក ខេត្ត ប្រចាំឆ្នាំ ២០២០ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២១ (នៅសាលប្រជុំសាលាខេត្ត)រយៈពេលពេញ១ថ្ងៃ តាមកម្មវិធីដូចខាងក្រោម ៖
ពេលព្រឹក ៖ អញ្ជើញជាអធិបតី ក្នុងពីធីបើក ដោយឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត។
ពេលរសៀល ៖ អញ្ជើញជាអធិបតី ក្នុងពីធីបិទ ដោយឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត។
សមាសភាពអញ្ជើញចូលរួមមាន៖លោកជំទាវ សម្បត្តិ សុគន្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ,ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត,ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត,លោកជំទាវ ប្រធាន-អនុប្រធាននិង សមាជិក គ.ក.ស.ក ខេត្ត,ឯកឧត្តម ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត,លោកនាយក- នាយករងរដ្ឋបាលសាលាខេត្ត,នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត,ប្រធាន គ.ក.ស.ក ក្រុង/ស្រុក, លោកស្រី អភិបាលរងក្រុង/ស្រុក,លោក លោកស្រី តំណាងអង្គការ UNICEF ,អង្គការ 3PC ,អង្គការម្លប់ឬស្សី,អង្គការហ៊ឹសឆាល,អង្គការមិត្តសម្លាញ់,មេឃុំ ចៅសង្កាត់ នារីឃុំ សង្កាត់ លោក លោកស្រីប្រធានការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គមក្រុង/ស្រុក សរុប វត្តមាន២០៦នាក់។ ក្នុងឱកាសនោះ មានការឧបត្ថម្ភ សមាជិកចូលរួមមកពីស្រុកទាំង១០ ចំនួន ១៤៧នាក់ ម្នាក់ៗ ថវិកា ១២ម៉ឺនរៀល។ ដោយឡែកក្រុងតាខ្មៅ ១៣នាក់ និងសមាជិកជាមន្រ្តីជុំវិញខេត្ត តំណាងអង្កការ សរុប ៦០នាក់ ម្នាក់ៗ ១០ម៉ឺនរៀល។