នារសៀលថ្ងៃ ព្រហស្បតិ៍ ៨ កើត ខែ មាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែ មករា ឆ្នាំ២០២១ នៅមន្ទីរបក្សរាជធានីភ្នំពេញ មានប្រារព្ធពិធីប្រកាសសមាសភាព គណៈកម្មាធិការគណបក្សមូលដ្ឋាន មន្ទីរសេដ្ឋកិច្ច និងហរិញ្ញវត្ថុ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ។ ក្នុងឱកាសនោះដែល ឯកឧត្តមប្រធាន បានលើកឡើងពី សារៈសំខាន់ នៃការប្រជុំជីវភាព ជាប្រចាំ ដើម្បីតម្រង់ទិសដៅការងារ ពង្រឹងវិន័យ ផ្សព្វផ្សាយកម្មវិធីនយោបាយរបស់បក្ស និងពិសេសសាមគ្គីភាពផ្ទៃក្នុងបក្សរឹងមាំ។
មន្ទីរបក្សរាជធានីភ្នំពេញ បានប្រារព្ធពិធីប្រកាសសមាសភាព គណៈកម្មាធិការគណបក្សមូលដ្ឋាន មន្ទីរសេដ្ឋកិច្ច និងហរិញ្ញវត្ថុ រាជធានីភ្នំពេញ
