សៀមរាប៖ កីឡាប្រណាំងរទេះគោ និងក្របី ត្រូវបានរៀបចំធ្វើក្នុងកម្មវិធីអង្គរសង្ក្រាន្តប្រមាណ៣ឆ្នាំមកហើយ ។ កម្មវិធីមួយនេះ មានភាពទាក់ទាញដល់ប្រជាពលរដ្ឋជាច្រើន ដែលធ្វើដំណើរពីទីជិត និងឆ្ងាយ ក្នុងឱកាសចូលឆ្នាំប្រពៃណី ក៏ដូចជាអង្គរសង្ក្រាន្តនៅខេត្តសៀមរាប។
សម្រាប់ថ្ងៃទី១៥នេះ គឺជាថ្ងៃទី២ហើយ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក៏ដូចជាកីឡាប្រណាំងរទេះគោ ក្របី។ នៅរសៀលថ្ងៃទី១៥ ការប្រណាំងរទេះក្របី ត្រូវបានរៀបចំធ្វើនៅតំបន់ផ្លូវ៦០ម៉ែត្រ ហើយទទួលបានការគាំទ្រពីប្រជាពលរដ្ឋជាច្រើន។ គួររម្លឹកថា កម្មវិធីប្រណាំងរទេះគោ និងក្របីនៅឆ្នាំនេះ គឺមានចំនួន៣០គូ ដែលក្នុងនោះ រទេះគោ ១៥គូ និងរទេះក្របីចំនួន១៥គូ។