ឯកឧត្តម ឡេង ប៊ុនតេង និងព្រះសោភណ បណ្ឌិតោ ជា សុខណាត បានអញ្ជើញនិងនិមន្ត ស្រង់ព្រះ


ឯកឧត្តមឡេងប៊ុនតេងទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ជាប្រធានក្រុមការងារ ចុះជួយ សង្កាត់ជ្រោយចង្វារនិងព្រះសោភណ បណ្ឌិតោ ជា សុខណាត ព្រះធម្ម ធ ខណ្ឌជ្រោយចង្វារ បានអញ្ជើញនិងនិមន្ត ស្រង់ព្រះ និង ស្រោចស្រព ព្រះគន្ធវារីដល់ព្រះសង្ឃ នៅវត្តប្រជុំសាគរសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ដោយឡែកនៅវត្តប្រជុំសាគរ ក៏ដូចជាវត្តអារាមនានាដែរ តែងបានគោរពប្រតិបត្តិតាមក្បួនច្បាប់នៃព្រះ ពុទ្ធសាសនាមិន ដែលអាក់ខានឡើយ ដូចជា កាន់បិណ្ឌ ភ្ជុំបិណ្ឌ បុណ្យកឋិន និងពិធីបុណ្យចូលឆ្នាំខ្មែរ និងកម្មពិធីព្រះពុទ្ធសាសនាផ្សេងៗទៀត ដើម្បី បម្រើនូវសេចក្តីត្រូវការជូនពុទ្ធបរិសិទជិតឆ្ងាយ មក បំពេញ បុណ្យ កុសល និង ឧទ្ទិសកុសលផល បុណ្យជូនដល់ មាតា បិតា ញាត្តិការទាំង៧សន្តានដែល បានបាក់ បែកចែក ឋានទៅកាន់លោកខាងមុខ ព្រមទាំងយុទ្ធជន យុទ្ធនារី ស្នេហា ជាតិ គ្រប់ជំនាន់មកទទួលអនិសង្ឃឲ្យបានគ្រប់ៗគ្នា ។