អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំត្រីមាសទី១ និងលើកទិសដៅការងារប្រចាំត្រីមាសទី២ ឆ្នាំ២០១៧


នាវេលាម៉ោង៨ព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខា​ធិការ​ដ្ឋានព្រឹទ្ធសភា ប្រ​ចាំត្រីមាសទី១ និងលើកទិសដៅការងារប្រចាំត្រីមាសទី២ ឆ្នាំ២០១៧ ដោយមានការអញ្ជើញចូលរួមចាប់ពីអនុប្រធាននាយកដ្ឋានឡើង នៅសាលសិក្ខាសាលាខាងជើងព្រឹទ្ធសភា។