ឯកឧត្តម គង់ សារាជ ជួបពិភាក្សាការងារជាមួយឯកឧត្តម កឹម ស៊ីថន ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣


គណៈកម្មការទី៩ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការ បានជួបពិភាក្សាការងារជាមួយឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ ក្នុងចំណោមរដ្ឋាភិបាល នៃប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ នៅសាលប្រជុំគណៈកម្មការទី៩ព្រឹទ្ធសភា៕