ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាល និងពិនិត្យការផលិតបន្លែសុវត្ថិភាពដែលមានសក្ដានុពលនិងតម្រូវការ នៅខេត្តមណ្ឌលគិរី


មណ្ឌលគិរី ÷ ដើម្បីជំរុញនិងលើកទឹកចិត្តដល់ប្រជាកសិករក្នុងការបង្កើនដាំដុះបន្លែសុវត្ថិភាព នៅព្រឹកថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ អមដំណើរដោយឯកឧត្តម លោកជំទាវប្រតិភូក្រសួងកសិកម្ម និង លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី ព្រមទាំងតំណាងក្រុមហ៊ុន សមាគមចុងភៅកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករ និងពិនិត្យការដាំបន្លែសុវត្ថិភាពដែលមានសក្ដានុពល ដូចជា ស្ពៃក្ដោប ដំឡូងបារាំង ការ៉ុត ស្ពៃបូកគោនិងខ្ទឹមបារាំង ដោយមានការចូលរួមពីប្រជាកសិករបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពជាច្រើននាក់ ពិធីនេះធ្វើឡើងនៅកសិដ្ឋានដាំបន្លែនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។