ឯកឧត្តម ងួន រតនៈ អញ្ជើញទទួលថវិកាពីសប្បុរសជន ក្នុងការចូលរួមកសាងផ្ទះចំនួន០៦ខ្នង ជូនអតីតយុទ្ធជនក្នុងខេត្តបាត់ដំបង


នៅព្រឹកថ្ងៃសុក្រ ១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលថវិកាចំនួន១៨,០០០ដុល្លាសហរដ្ឋអាមេរិច(ដប់ប្រាំបីពាន់ ដុល្លាសហរដ្ឋអាមេរិច) ក្នុងការសាងសង់ផ្ទះចំនួន០៦ខ្នងជូនដល់អតីតយុទ្ធជនទីទ័លក្រក្នុងខេត្តបាត់ដំបង នៅសាលប្រជុំB1 សាលាខេត្តបាត់ដំបង។

អំណោយដែលជាថវិកាសាងសង់ផ្ទះនេះគឺជាអំណោយរបស់សប្បុរសជនដែលមានរាយនាមដូចខាងក្រោម
ឯកឧត្តម ណុប ណារ៉ា ឧបត្ថម្ភផ្ទះចំនួន០២ខ្នង
ឯកឧត្តម ឧត្តមសេនីយ៍ត្រី តឹក ប៊ុនធឿន ឧបត្ថម្ភផ្ទះចំនួន១ខ្នង
ឯកឧត្តម ហេង យាន ឧបត្ថម្ភផ្ទះចំនួន១ខ្នង
លោក ងិន ឆប ឧបត្ថម្ភផ្ទះចំនួន២ខ្នង ផងដែរ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែកក្នុងកិច្ចការសង្គម ចូលរួមកសាងផ្ទះជូនអតីតយុទ្ធជនទីទ័លក្រក្នុងខេត្តបាត់ដំបង ដែលនេះបង្ហាញអំពីការស្រឡាញ់គ្នាទៅវិញទៅមក ក្នុងនាមជាគ្រួសារខ្មែរតែមួយផងដែរ ៕