ពិធីបញ្ចុះបឋមសិលាអគារទីស្នាក់ការគណបក្សប្រជាជនស្រុកអូររាំង


មណ្ឌលគិរី: ឯកឧត្តម ងី ច័ន្រ្ទផល ប្រធានក្រុមការងារគណបក្សប្រជាជន ចុះជួយខេត្តមណ្ឌលគិរី ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណ:កម្មាធិការគណបក្សប្រជាជនខេត្ត ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាភូមិភាគទី៨ និង ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមការងារគណបក្សចុះជួយស្រុកអូររាំង ជាច្រើនរូបទៀត បានអញ្ជើញជាអធិបតីភាពក្នុងពិធីពិធីបញ្ចុះបឋមសិលាអគារទីស្នាក់ការគណបក្សប្រជាជន និង ពិធីសំណេះសំណាលជាមួយលោក លោកស្រី ជាប្រធាន អនុប្រធាន សាខាបក្សភូមិមេក្រុមបក្ស សរុបប្រមាណជា ២១៦ ក្រុមបក្ស ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជន ស្រុកអូររាំង នាព្រឹកថ្ងៃទី ២៩ ខែ មករា ឆ្នាំ២០២១ ។