នៅក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នាទីស្តីការក្រសួងព័ត៌មាន ឯកឧត្តមអាណាថូលី បូរូវីក ឯកអគ្គរដ្ឋទូតនៃសងពន្ធ័រុស្សី ប្រចាំកម្ពុជា បានសំដែងនូវការរីករាយ ដែលបានមកបំពេញ បេសកកម្ម ការងារការទូតជាថ្មីម្តងទៀតនៅកម្ពុជា បន្ទាប់ពីរូបលោកបានមកតាំងពីឆ្នាំ១៩៨0 តែមកដល់ពេលនេះ បានពិនិត្យ ឃើញពីភាពរីកចំរេីនយ៉ាងច្រើននាពេលបច្ចុប្បន្ននេះ។
ឯកឧត្តម ឯកអគ្គរដ្ឋទូតរុស្សី អាណាថូលី បូរូវីក បានលើកឡេីង ពីកិច្ចសហប្រត្តិការល្អរវាង ប្រទេស ទាំងពីរកម្ពុជា រុស្សី លេីវិស័យព័ត៌មាន តាំងពីមុនរហូតមកដល់បច្ចុប្បន្ន ហើយតាមរយះនេះសង្ឃឹមថា បណ្តាញ ផ្សព្វផ្សាយ រុស្សី កម្ពុជា កាន់តែរីចំរេីនល្អប្រសេីរឡើងថែមទៀត ជាពិសេសក្នុងតំណាក់កាលជម្រុញ មិត្តភាព និងកិច្ចសហការរវាងប្រទេសទាំង២ ដែលមានជាងកន្លះសតវត្សមកហេីយ មានភាពចម្រើនបន្តទៅមុខ ទៀត។ ទន្ទឹមជាមួយគ្នានេះដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូត មានប្រសាន៏លេីកឡេីងថា សារព័ត៌មាននៅកម្ពុជា មួយចំនួន មានដកស្រង់ព័ត៌មាន តែពីប្រទេសលោកខាងលិច ដែលផ្ទុយពីការពិតខ្លះ ដែលបាអាចផ្ទុយពីការពិតខ្លះដោយមិន បានឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវអំពីស្ថានភាពនៅក្នុងប្រទេសរុស្សី ។ដូច្នេះ ឯកឧត្តមទូត មានគោលបំណងចង់អោយ ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ផ្នែកលើព័ត៌មានខ្លះពីប្រទេសរុស្សី ដើម្បីអោយមាន តុល្យភាព ក្នុងការផ្តល់ដំណឹង ។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការរីករាយ ស្វាគមន៏ចំពោះការដែលរដ្ឋាភិបាននៃ ប្រទេសរុស្សី ដែលបានបញ្ជូន ឯកឧត្តម ជាមិត្តចាស់របស់កម្ពុជា មកបំពេញបេសកកម្ម
ការងារការទូតនៅជាថ្មីម្តងទៀត ។ ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ជាគោលការរបស់ក្រសួងព័ត៌មាន
កម្ពុជា តែងតែមានគោលការណ៏សហការ ជិតស្និតជាមួយបណ្តាញផ្សព្វផ្សាយនានា ក្នុងនោះជាមួយ ទីភ្នាក់ ងារសារ ព័ត៌មានរុស្សី ដែលសហការជាមួយក្រសួងព័ត៌មានរួមមាន ៖ – ITAS-TASS , SPUTNIK , ANO “Novosti” (The Russian Today TV Chanel” សុតតែជាបណ្តាព័ត៌មាន ដែលបាន ក្រសួងព័ត៌មាន ផ្អែកលេីការ ផ្សាយដំណឹង ទាំងអស់ តែទោះជាយ៉ាងណាក៏ ក្រសួងព័ត៌មាន នឹងបន្តខិតខំបន្ថែម ទៀត ដេីម្បីជម្រុញធ្វេី យ៉ាងណាអោយ មានការយល់គ្នា ជាពិសេសស្នេីដល់ស្ថានទូតរុស្សី នៅពេលការផ្សព្វ ផ្សាយពីដំណឹងនានា ឬ សេចក្តីថ្លែងការអ្វីមួយ សូមបញ្ជូនមកក្រសួងព័ត៌មានកម្ពុជា ចាត់ចែងផ្សព្វផ្សាយបន្ត ព្រោះជាគោលការណ៏ រាល់ បណ្តាប្រទេស ដែលមានទំនាក់ទំនងជាមួយកម្ពុជា គឺតែងតែផ្អែកលេីការផ្សាយរបស់ ស្ថានទូតនានាប្រចាំនៅ កម្ពុជា៕
ឯកឧត្តម ខៀវ កាញារីទ្ធ ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតរុស្សី ប្រចាំកម្ពុជា
