ឯកឧត្ដម ហ៊ុន ម៉ានី និង ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំឆមាសទី២ ឆ្នាំ២០២០ ជូនកុមារកំព្រា ចំនួន ១៥០នាក់ មកពីបណ្តារាជធានី-ខេត្ត


កាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ឯកឧត្ដម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន តំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល សមាជិកគណ:កម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិ សម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា
លោក​ជំទាវ​ ម៉ាណ​ ណាវី​ តំណាង​រាស្ត្រ​មណ្ឌល​រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំឆមាសទី២ ឆ្នាំ២០២០ ជូនកុមារកំព្រា ចំនួន ១៥០នាក់ មកពីបណ្តារាជធានី-ខេត្ត នៅមជ្ឈមណ្ឌលផ្ទះអេមីរ៉ាតសំរាប់ក្មេងកំព្រា អគារលេខ១៨ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ចច្បារអំពៅ រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មកពីបណ្តាក្រសួងនានា និងអាជ្ញាធរមូលដ្ឋានផងដែរ ។