ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់កិច្ចប្រជុំជាមួយគណៈកម្មាធិការគណបក្សស្រុកសន្ទុក


ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មា ធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តកំពង់ធំ ព្រឹកថ្ងៃអាទិត្យ ៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់កិច្ចប្រជុំជាមួយគណៈកម្មាធិការគណបក្សស្រុកសន្ទុក ដើម្បីត្រួតពិនិត្យលទ្ធផល នៃការ អនុវត្តសន្ទស្សន៍កសាងសមាជិកគណបក្ស នៅសាលប្រជុំគណបក្សស្រុក ។

ស្រុកសន្ទុក ជាស្រុកចុងក្រោយក្នុងចំណោមស្រុក-ក្រុងទាំង៩ របស់ខេត្តកំពង់ធំ ដែល ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ក្នុងនាមប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញចុះបំពេញការងារក្នុងមួយរយះពេលកន្លងមក ដើម្បីជោគជ័យ ចំពោះមុខគឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងឆ្នាំ២០២២ និងការបោះឆ្នោតជាបន្តបន្ទាប់ទៀត ។

ជាកិច្ចចាប់ផ្តើម លោកប្រធានគណៈកម្មាធិការគណបក្សស្រុក បានអញ្ជើញមាន ប្រសាសន៍ស្វាគមន៍ និងធ្វើរបាយការណ៍សង្ខេប ស្តីពីលទ្ធផលការងារកន្លងមក និងទិសដៅ អនុវត្តបន្តផងដែរ ។
បន្ទាប់មក ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានអញ្ជើញមាន ប្រសាសន៍សំណេះសំណាល និងផ្តល់អនុសាសន៍ដឹកនាំនូវខ្លឹមសារសំខាន់ៗគឺ ៖
– ណែនាំឱ្យគណបក្សស្រុក ធ្វើការផ្សព្វផ្សាយខ្លឹមសាររបាយការណ៍របស់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅថ្នាក់ស្រុករបស់ខ្លួន ដែលថ្នាក់ខេត្ត គឺខ្លួនខ្ញុំ និងខេត្ត បានផ្សព្វផ្សាយរួចហើយ ។
– ការងារសំខាន់នៅពេលនេះគឺ ការកសាងបក្ស និងពង្រឹងគណបក្សប្រកបដោយឧត្តមភាពទាំងបរិមាណ និងគុណភាព តាមការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់គណបក្ស យោងតាមខ្លឹមសារសន្និបាត របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី៤២ អាណត្តិទី V ។

ចុងបញ្ចប់ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងកោតសរសើរដល់ក្រុមការងារ និងគណបក្សគ្រប់ថ្នាក់របស់ខេត្តកំពង់ធំ ដែលបានខិតខំបំពេញការងាទទួលបានលទ្ធផលល្អ កន្លងមក ។