នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការអន្តរក្រសួង ដើម្បីទប់ ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅតំបន់បឹងទន្លេសាប បានអញ្ជើញបើកកិច្ច ប្រជុំគណៈកម្មាធិការអន្តរក្រសួង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅតំបន់បឹងទន្លេសាប ។
អញ្ជើញចូលរួមនាឱកាសនោះ រួមមាន ៖ ឯកឧត្តម ជារដ្ឋមន្ត្រីក្រសួង ពាក់ព័ន្ធ ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអគ្គស្នងការ និងអស់លោកមកពីក្រសួង ស្ថាប័ន ពាក់ពន្ធ័ជាច្រើនរូបទៀត។