ឯកឧត្តម ថោង ខុន ដឹកនាំប្រតិភូពាក់ពាន់និងផ្នែកឯកជនក្នុងឧស្សហកម្មទេសចរណ៍ ទៅធ្វើទស្សនកិច្ចនៅតំបន់ សហគមន៍អរកូទេសចរណ៍អារ៉ែង


កោះកុង (អារ៉េង) ៖នៅព្រឹកថ្ងែ ទី ១៩ មេសា ២០១៧ ឯកឧត្តម រដ្ឋមន្ត្រីទេចរណ៍ ថោង ខុន បានដឺកនាំប្រតិភូមួយ រួមមានក្រសួងពាក់ពាន់និងផ្នែកឯកជនក្នុងឧស្សហកម្មទេសចរណ៍(សមាគមន៍ទីភ្នាក់ងារទេសចរណ៍ CATA )ទៅធ្វើទស្សនកិច្ចនៅតំបន់ សហគមន៍អរកូទេសចរណ៍អារ៉ែង និងបានជួបធ្វើការសំណេះសំណាលជាមួយប្រពលរដ្ឋសហគមន៍ចំនួនជាង ២០០ នាក់ ក្នុង ៣ ឃុំ (៨ភូមិ )នៃស្រុកថ្មបាំង ខេត្តកោះកុង។
ឯឧប៊ុន លឺត អភិបាលខេត្តកោះកុង ក៏បានអញ្ជើញចូលរួមជាអអធិបតី នៅក្នងពិធីនេះផងដែរ។
ព្រមជាមួយនិងវត្តមានរបស់
ឯឧ ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម ឯឧ សូ ខន ឬទ្ធិគុណអនុរដ្ឋលេខាក្រសួងបរិស្ថាន
នាង កញ្ញា Suwanna Gauntlet ប្រធានអង្គការសម្ពន្ឋសត្វព្រៃ និង លោក ជំទាវ ឆាយ ស៊ីវលីន ប្រធាន សមាគមន៏ទីភ្នាក់ងារទេសចរណ៍ CATA លោកអ ភិបាលស្រុកថ្មបាំង លោក មេឃុំទាំង៣ ផងដែរ។
ក្នុង ការសំណេះសំណាល ឯឧ រដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការជូនពរសព្ទ្ឋសាធុការក្នុងឱកាសឆ្នាំថ្មីពីសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចគតិព្រិទ្ឋបណ្ឌិត និងសំដែង អំណរគុណនិងកោតសរសើរចំពោះចំពោះកញ្ញា ស៊ូវណ្ណា ប្រធាន អង្គការម្ពន្ឋ័សត្វព្រៃ ដែលបានសហការជាមួយអជ្ញាធរខេត្ត ស្រុក ឃុំ មន្ទីនិងស្ថាប័នពាក់ពាន់ជូយរៀបចំចងក្រងបង្កើតសហគមន៏អេកូទេសចរណ៍តាមគំរូ សហគមន៍អេកូទេសចរណ៍ជីផាត នេះឡើង។
ឯឧ បានជំរាបជូនប្រជាពលរដ្ឋសហគមន៏អំពីផលប្រយោជន៍នៃសហគមន៍ទេសចរណ៍ ដែលនាំមកនូវផលប្រយោជន៏ដល់ប្រជាជនសហគមន៏មូលដ្ឋានតាមរយះចំណាយរបស់ទេសចរក្នុងស្រុកនិងទេសចរអន្តរជាតិ ដែលជាដំណើរនិងសកម្មភាពទេសចរណ៍មួយប្រកបដោយស្មារតីរទទួលខុសត្រូវខ្ពស់ក្នុងការទស្សនាកំសាន្តផង និងចូលរួមថែរក្សាការពារបរិស្ថានធម្មជាតិផង។
ឯឧ ក៏បានជំរាបប្រជាជន អំពី តួនាទីរបស់ភាគីទាំងបួន(4Ps)ក្នងការជួយអភិវឌ្ឍន៏សហគមន៏អេកូទេសចរណ៍ ដែលមាន
ភាគីសាធារណះ ដែលបច្ចប្បន្នរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានណែនាំអោយក្រសួងអភិវឌ្ឍន៏ជនបទ ស្ថាបនាផ្លូវថ្នល់ ដែលបច្ចប្បន្នកំពងស្ថាបនាកសាងដោយកងវិស្វកម្មនៃអគ្គបញ្ជាការដ្ឋនក្រសួងការពារជាតិដែលជាប្រតិត្តករស្ថាបនាបាននិកំពុងធ្វើជិតរួចរាល់ហើយ និង ការទទួលស្គាល់ផ្លូវច្បាប់ របស់ក្រសួងពាក់ពាន់ ជាអាទិពីថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ រួមមានក្រសួង មហាផ្ទៃ បរិស្ថាន ទេសចរណ៍ កសិកម្ម ។ល។
ដោយឡែក អង្គការសម្ពន្ឋភាពសត្វព្រៃ គឺជាដៃគូរមួយដ៏ល្អកំពុងជួយរៀបចំរចនាសម្ពន្ឋសហគមន៍ ផ្តល់បទពិសោធន៍នានា ក្នុងដំណើរការអភិវឌ្ឍន៍សហគមន៍។
ចំណែកភាគី ឯកជន មិនអាចខ្វះបាន ក៏នឹងជួយផ្សព្វផ្សាយទាក់ទញទេសចរទាំងជាតិ អន្តរជាតិ និងពិចារណាតាមការចាំបាច់នាំមកនូវអ្នកវិនិយោគទុនខ្នាតតូចដែលមានពិសោធន៏ក្នុងកិច្ចការពារបរិស្ថាន។
រីឯ ភាគីទី បួនគឺប្រជាពលរដ្ឋសហគមន៏មូលដ្ឋានដែលចាំបាច់ត្រូវមានការយល់ដឺងច្បាស់លាស់អំពីអនាម័យ កិច្ចកាពារបរិស្ថាននិង ការរៀនសូត្រអំពីជំនាញ វិជា្ជជីវះទេសចរណ៍ដូច ជា ផ្នែកបដិណ្ឋារកិច្ច ភាសាទំនាក់ទំនង ផ្ទះស្នាក់ មគ្គទ្ទេសទេសចរសហគមន៏ សេវាដឹកជញ្ជូន សេវាម្ហូបអាហារ។ល។ ដែលការងារនេះក្រសួងទេចរណ៍ នឹងជួយបណ្តុះបណ្តាលបង្ហាត់បង្រៀន។
ចំពោះការខ្វះខាត ដូច ជា អគ្គិសនី សេវាទូរស័ព្ទ អាំងទែរណែត ការគ្រប់គ្រងកែឆ្នៃកាកសំណល់ ក្រសួងពាក់ពាន់និងអាជ្ញាធរខេត្តនឹងសហការដោះស្រាយបន្តបន្ទាប់ទៀត។
ឯឧ រដ្ឋមន្ត្រី បានណែនាំអោយ សហគមន៍អេកូទេចរណ៍ ដែលទើបកើតថ្មី ខិតខំអនុវត្តន៏អោយបានល្អតាមស្តង់ដារ សហគមន៍ទេចរណ៍កម្ពុជា និង អាស៊ាន។
ក្នុងឱកាសនោះឯឧ រដ្ឋមន្ត្រី ក៏បាននាំនូវអំណោយ សំភារះ ថវិកា ថ្នាំពេទ្យ ១ចំនួនជូនប្រជពលដ្ឋ កងយោធលពលខេមរភូមិន្ទប្រចាំតំបន់សឺករងស្រុកថ្មបាំង
និង បានឧបត្ថម្ភទោចក្រយាន ២០ គ្រឿង ដល់សហគមន៏អេកូទសចរណ៍ អារ៉ែង ផងដែរ។
ប្រជាពលរដ្ឋសហគមន៏ បានសំដែងការរីករាយឥតឧបមា ហើយប្តេជ្ញាសហការជាមួយរាជរដ្ឋាភិបាល ស្ថាប័នពាក់ពាន់ អាជ្ញាធរគ្រប់ថ្នាក់ អង្គការសម្ពន្ធសត្វព្រៃនិងផ្នែកឯកជន អភិវឌ្ឍសហគមន៏អេកូទេសចរណ៏នេះអោយបានជោគជ័យ។
សូមជំរាបថា តំបន់សហគមន៏អកូទេសចរណ៍អារ៉ែង ស្ថិតនៅចំងាយ ៣៤០ឝឞ ពីរាជធានីភ្នំពេញ និង ៨០ គមពីទីរួមខេត្តកោះកុង(៥០ ឝឞ ពីផ្លូវជាតិលេខ ៤៨) ។ អារ៉ែងសំបូរដោយ សក្តានុពលទេសចរណ៍ធម្មជាតិ ល្អឯក មាន គោលដៅទេសចរណ៍ ជាង ៦០ ដែលគួរទៅទស្សនា ដូចជា តំបន់ទីកធ្លាក់ឆាយអារ៉ែង ឆាយហ៊ិង អូរពោធិប្រាំបួន តំបន់ដើរផ្សងព្រេង( trekking)តំបន់មើលថ្ងៃលិច ជម្រកសត្វក្រពើភ្នំ ជម្រកត្រីនាគ តំបន់ពាងក្រឡបូរាណ តំបន់ជនជាតិភាគតិចកំពុងរស់នៅ។ល។